ចាប់ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធបទល្មើសព្រៃឈើ

ព្រះវិហារ៖រដ្ឋបាលព្រៃឈើឆែបនិងអាវុធហត្ថស្រុកចុះល្បាតព្រៃឈើសហគមន៍ក្រសាំងបានចាប់ជនល្មើស២នាក់កំពុងប្រមូលផលអនុផលព្រៃឈើខុសច្បាប់។

កាលពីថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ និងគណៈកម្មការសហគមន៍ព្រៃឈើក្រសាំង ត្រង់ម្តុំត្រពាំងស្វាយទល់ ស្ថិតក្នុងភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានចាប់ជនល្មើស២នាក់កំពុងប្រមូលផលអនុផលព្រៃឈើខុសច្បាប់ ។នៅក្នុងការចុះល្បាតព្រៃនេះផងដែរ ក្រុមការងារបានដកហូតគោយន្ដ២គ្រឿង រណាយន្ដ២គ្រឿងនិងឈើអារប្រភេទលេខ១(ផ្ចឹក) សរុបចំនួន៣០សន្លឹក ស្មើនឹង១,១៦៧ពីជនល្មើស។

ជនសង្ស័យឈ្មោះ នុ សឺម ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ។វត្ថុតាងមាន៖ រណាយន្ដ ចំនួន១គ្រឿង,គោយន្ដ ចំនួន១គ្រឿង និងឈើអារប្រភេទលេខ១(ផ្ចឹក) ចំនួន១៣សន្លឹក ស្មើនឹង០,៤៩៣។ជនសង្ស័យទី២ឈ្មោះ ស្រី ស៊ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិឆែបកើត ឃុំឆែប១ស្រុកឆែប។វត្ថុតាងរួមមាន៖ រណាយន្ដ១គ្រឿង,គោយន្ដ១គ្រឿង និងឈើអារប្រភេទលេខ១(ផ្ចឹក) ចំនួន១៧សន្លឹក ស្មើនឹង០,៦៧៤។ 

បច្ចុប្បន្នផ្នែករដ្ឋបាលព្រៃឈើឆែបបានបញ្ជូនជនល្មើស២នាក់ទៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងបានចងក្រងសំណុំរឿងបន្ដទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *