ជើងខ្លាំងម្នាក់ រកឈ្លោះជាមួយសមត្ថកិច្ច ក្រោកបើករថយន្តបុករង្វង់មូលនាងមច្ចាក្រឡាប់ផ្ងារជើង.!

(ភ្នំពេញ)៖ បុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានបើករថយន្ដម៉ាកតូយូតារ៉រវហ្វ័របុករង្វង់មូលនាងមច្ឆាពេញទំហឹងបណ្តាលក្រឡាប់ផ្ងារជើងនិងរងការខូចខាត។


គ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីកក្តាមនុស្សនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដបង្កម៉ាកតូយូតារ៉រវហ្វ័រពាក់ផ្លាកលេខ 2AV 5803 ។រថយន្ដនេះ បើកបរ តាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ពេលមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុករង្វង់មូលនាងមច្ឆាពេញទំហឹងបង្កឱ្យបាក់បែកអស់មួយចំនួន។ចំណែករថយន្ដបានក្រឡាប់ផ្ងារជើងឡើងលើភ្លាមៗមនោះ គេឃើញបុរសម្នាក់បានលូនចេញពីថយន្ដ ទាំងស្ថានភាពស្រវឹងស្រា ត្រូវសមត្ថកិច្ចឃាត់ខ្លួន។


ក្រោយកើតហេតុសមត្ថកិច្ចផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកបានចុះដល់កន្លែងកើតហេតុក៏បញ្ជូនខ្លួនអ្នកបើកបរជាមួយនឹងរថយន្ដយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *