ចាប់ជនសង្ស័យ៣នាក់ ដែលហ៊ានលួចដាំកញ្ឆាក្នុងចម្ការស្វាយ រហូតដល់ជាង១ម៉ឺនដើម ដោយមិនខ្លាចជាប់គុក.

(ឧត្តរមានជ័យ)៖ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តឧត្តរមានជ័យបានបង្ក្រាបដំណាំកញ្ឆាមួយកន្លែងនិងចាប់ជនសង្ស័យបាន៣នាក់។

ទីតាំងដាំកញ្ឆានេះនៅក្នុងចម្ការស្វាយម្តុំពាង២ស្ថិតក្នុងភូមិអូរតាមែងឃុំ-ស្រុកអន្លង់វែងដែលជនខិលខូចបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆានេះមានទំហំ៥.៥០០ម៉ែត្រការ៉េ។

កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ជនសង្ស័យចំនួន៣ នាក់។ក្នុងនោះមានស្រី ២នាក់ ព្រមទាំងដកហូតបាននូវ កញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម,ដកបំផ្លាញចោលកញ្ឆាស្រស់ចំនួន១២.៥០០ដើម,រថយន្ត១គ្រឿង,គោយន្តកន្ត្រៃ១គ្រឿង និងសម្ភារមួយចំនួនទៀត ។

ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការបន្តតាមនីតិវីធី ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *