(ភ្នំពេញ)៖ បុរសម្នាក់ទំនងជាបែកខ្លាំងបានប៉ុនប៉ងធ្វើឃាតខ្លួនឯងចំនួន៣ដងរួចមកហើយ។ សកម្មទាំងបីដងនោះជនអត្តឃាតមិនទាន់ស្លាប់ទេ គ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។
លើទី១ បានរកលោតពីលើអាគារផ្សារអូឬស្សីតែបានសន្តិសុខផ្សារជួយឃាត់ទាន់…។
លើកទី២ ឡើងលើអាគារកន្លែងអង្គការមួយកន្លែងនៅម្តុំផ្សារកណ្តាលបានលោតចុះមកក្រោមចំរថយន្តរងរបួសជើងសមត្ថកិច្ចចុះមកជួយទាន់ម្តងទៀត និងលើកទី៣ដើរមកដល់ផ្លូវ៦៣ខណ្ឌដូនពេញដដែលមកអាករខ្លួនឯងបណ្តាលឱ្យឈាមស្រោចខ្លួនតែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់។
ហេតុការណ៍ម្តងនេះបានកើតឡើងនៅ យប់រំលងអាធ្រាត្រចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវ ៦៣ ក្នុងសង្កាត់ ផ្សារ ថ្មីទី៣ខណ្ឌដូនពេញ។អត្តឃាតជននៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានអាយុជាង២០ឆ្នាំ៕