ឆេះតូបលក់ខោអាវ ក្នុងផ្សារបុរីពិភពថ្មីសំណាងបានប្រជាពលរដ្ឋនាំគ្នាពន្លត់ទាន់ ..!

(ភ្នំពេញ)៖ភ្លើងបានឆាបឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ អស់ទាំងស្រុងចំនួន១តូប កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

សន្ដិសុខយាមផ្សារបុរីពិភពថ្មីនេះបានឱ្យដឹងថា៖ មុនកើតហេតុ អ្នកធ្វើដំណើរឆ្លងកាត់បាន ឃើញផ្សែងហុយចេញពីក្នុងផ្សារ ទើបស្រែកផ្អើលឆោឡោឡើង។

អ្នកជិតខាងជាច្រើននាក់និងក្រុមសន្តិសុខក្នុងបុរីនាំ បាននាំគ្នាយកបំពង់បាញ់ពន្លត់អគ្គិភ័យ,ធុងដាក់ទឹកមកជះនិងបាញ់ពន្លត់ជាមួយរថយន្តអគ្គិភ័យ មកជួយបាញ់ពន្លត់ផងដែរ។

គ្រោះអគ្គិភ័យនេះ ត្រូវប្រជាពលរដ្ឋនិងសន្តិសុខសហការគ្នាពន្លត់ ដោយប្រើរយៈពេលខ្លី ក៏រលត់ទៅវិញជាស្ថាពរ ខណៈរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានមកដល់ តែមិនបានប្រើទេ ។

ចំពោះការខូចខាត គឺត្រូវបានអគ្គិភ័យឆាបឆេះអស់តូបលក់ខោអាវចំនួន១ ដោយមិនមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ច អំពីមូលហេតុនៃការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ៖ សុវណ្ណារាជ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *