(ភ្នំពេញ)៖ ក្រោយជនដៃដល់បានលួចដុតបំផ្លាញផ្ទះពលរដ្ឋឆេះអស់១៥គ្រួសារនោះមកសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ម្តុំផ្លូវ១០៥ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមននៅព្រឹកថ្ងៃទី១ខែ កក្កដា ឆ្នាំ២០២១ ។
លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌបានឱ្យដឹងថាជនសង្ស័យឈ្មោះ មឿន នី ហៅម៉ៅ ដូង ភេទប្រុស អាយុ៣៣ឆ្នាំ ។
ជននេះបានយកភ្លើងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋសង់អំពីឈើ ជញ្ចាំងនិងដំបូលប្រក់ស័ង្កសីជាបន្ទប់ជួលចំនួន១៥គ្រួសាររងការខូចខាតទាំងស្រុង ដោយមិនបានយកសម្ភារចេញទាន់ទេ។
ដល់ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់នាំមកប៉ុស្តិ៍រដ្ឋបាលនិង ដាវ១ដើម។ប៉ុន្តែជនសង្ស័យជាមនុស្សសតិមិនគ្រប់ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់រំកែប្រែចិត្តឱ្យធ្វើជាមនុស្សល្អវិញ ៕