រថយន្តបែនដឹកដី បើកក្នុងលឿនពេក ជ្រុលទៅបុកម៉ូតូជនជាតិចិនម្នាក់.បណ្តាលឲជនរងគ្រោះស្លាប់ភ្លាមៗ.!

(កណ្តាល)៖ រថយន្តបែនដឹកដីបើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូបណ្តាលមួយគ្រឿង បណ្តាលឱ្យបុរសចិនម្នាក់ស្លាប់ឯអ្នកបើកបរត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមុខច្រក ចូលបុរីពិភពថ្មី២ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីល្ងាច ថ្ងៃទី២៩
ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះថាអ្នកបើកបរឈ្មោះ សឿន សុម៉ានុត ភេទប្រុស អាយុ២១ឆ្នាំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ចំណែកជនរងគ្រោះជនជាតិចិនអាយុ៣៧ឆ្នាំស្នាក់នៅក្នុងរោងចក្រតម្បាញមួយ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះដោយសារតែអ្នកបើកបររថយន្តបែនដឹកដីបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។បច្ចុប្បន្ន សមត្ថកិច្ចចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *