(ភ្នំពេញ)៖ បុរសម្នាក់គេឃើញស្លាប់នៅតាមផ្លូវឆ្ងាយពីម៉ូតូដែលដួលហើយគេមិនទាន់ដឹងថាជាករណីដួលខ្លួនឯងឬអំពើឃាតកម្មនោះទេ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ច្រកចូលវត្តពោធិញាណ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ៣៩ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយសព ពាក់អាវពណ៌សដៃវែង ស្លៀកខោខ្មៅជើងវែង និងពាក់ស្បែកជើងប៊ូពណ៌ខ្មៅ មានអាយុប្រហែលជាង២០ឆ្នាំ ហើយនៅជិតខ្លួនឃើញមានម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចពាក់ស្លាកលេខភ្នំពេញ 1FQ-6468។
ពេលសមត្ថកិច្ចមូលដ្ឋានបានពិនិត្យ តើជាករណីវាយសម្លាប់ ឬក៏ដួលម៉ូតូស្លាប់ដោយខ្លួនឯង ?បន្ទាប់ពីកើតហេតុសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថាជាករណីអ្វីនៅឡើយនោះទេ រង់ចាំឆែកមើលកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះប្រជាពលរដ្ឋបន្តទៀត៕